UnBora / docker-khmer

Docker ជា platform ប្រើដើម្បី developing, shipping, and running applications.

Geek Repo:Geek Repo

Github PK Tool:Github PK Tool

docker-khmer

Docker ជា platform ប្រើដើម្បី developing, shipping, and running applications. Docker ត្រូវបានប្រើដំបូងក្នុងខែ មីន ឆ្នាំ ២០១៣. docker-tutorial

Docker ជាអ្វី?

Docker គឺជា open source platform សម្រាប់ build, deploy និងគ្រប់គ្រង containerized application។ វាអាចជួយឱ្យ developer ផ្តោតទៅលើការសរសេរកូដ និង អភិវឌ្ឍ ជាងការមានកង្វល់ទៅលើ system ឬ OS ណាមួយដែល application នោះនឹងដំណើរការទៅលើ។

អត្ថប្រយោជន៍សំខាន់ៗដែល Docker ផ្តល់ឱ្យ Developers

  • Docker for Everyone: វាមានភាពងាយស្រួលក្នុងការចាប់ផ្តើម សូម្បីតែ non-tech ក៏អាចចាប់ផ្តើមបានដែរ ជាមួយនឹង commands ខ្លីៗស្រួលយល់។
  • Environment Isolation: ក្នុងការ​ configure environments សម្រាប់ verison software ផ្សេងៗគ្នានៅលើ machine តែមួយពិតជាពិបាកណាស់។ តែពេលនេះ ជាមួយនឹង docker containers គឺ environments ទាំងនោះនឹងនៅដាច់ៗពីគ្នា​ ធ្វើឱ្យមានភាពងាយស្រួលមិន conflict គ្នាទៅវិញទៅមកទេ។
  • OS Independent Apps: ជាមួយនឹង docker container យើងអាចដាក់ applications របស់យើងឱ្យប្រើប្រាស់បាននៅលើ OS ដូចជា Linux,​ macOS, Windows or ARM-based platforms។
  • Rapid Development & Development: Docker ជួយកាត់បន្ថយពេលវេលាឱ្យយើងបានច្រើនបើសិនជាយើមានការងារដែលធ្វើជា repetitive tasks។ Docker គឺត្រូវបានគេប្រើប្រាស់ច្រើនជាមួយនឹង Continuous Integrations និង Continuous Delivery (CI/CD) workflows ផងដែរ។
  • Scalability & Flexibility Made Easier: Containers ដែលយើងធ្វើការ configure រួចហើយគឺត្រូវបានវេចខ្ចប់នៅក្នុងនោះ ហើយវានឹងផ្តល់ភាពងាយស្រួលក្នុងការ scale និងមានភាព flexible ផងដែរ។ បើសិនជាមានការផ្លាស់ប្តូរ configurations យើងគ្រាន់តែដូរនៅក្នុង docker images តែប៉ុណ្ណោះ។
  • No More Security Issues: Docker containers មានសុវត្ថិភាពជាង app ធម្មតា ដោយសារតែ containers មិនអាចធ្វើការ access ទិន្នន័យ នៃ containers ផ្សេងបានទេជា defaults លុះត្រាតែមានការផ្តល់សិទ្ធិ។ ហើយលើសពីនេះ យើងក៏អាចធ្វើការ បន្ថែមនូវ security layers ពីលើនេះបានផងដែរ។
  • Ship Anytime, Anywhere: ការ Migrate និង Shipment App មិនមែន ជាភាពងាយស្រួលដែលត្រូវការតែ human resource នោះទេគឺថែមទាំងតម្រូវឱ្យមានវិជ្ជាជីវ:ខ្ពស់ ក្នុងការ configure និង setup ផងដែរ។ Docker គឺជាអ្នកសម្រាលបន្ទុកទាំងនេះ ដោយយើងអាចធ្វើការ ship app គ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ អ្វីដែលយើងត្រូវការគឺ តំឡើង docker នៅលើ target machine និង run commands ដើម្បីឱ្យ project run នៅក្នុងរយ:ពេលដ៏ខ្លី។
  • Dependency Management Made Easier: បើយើងមិនប្រើប្រាស់ docker យើងត្រូវ តំឡើងរាល់ libraries, configs និង services ដូចជា database ឬ cache នៅពេលយើងចង់តំឡើង application លើ server ផ្សេងឬ ទីតាំងផ្សេង។ ជាមួយនឹង Docker ដោយសារតែ វាមាន dependencies management នោះគ្រប់ app ឬ project អាច isolate dependencies ទាំងនោះទៅតាមរាល់ container និងអាចដំណើរការ app ដដែលនោះបានច្រើននៅលើ machine តែមួយ។

CLI

Command line Description
docker image ប្រើដើម្បីមើលថាតើ Docker របស់យើងមាន Image អីខ្លះ
docker run -it ubuntu /bin/bash ប្រើដើម្បី Install Ubuntu ក្នុង Docker របស់យើងលះ
apt install net-tools ប្រើដើម្បី install tool confin (ក្នុង Ubuntu)
docker ps -a ប្រើដើម្បីមើល container ទាំងអស់.
docker container start (ID របស់ Contaiter) /bin/bash Run container តាមរយៈ ID
docker container stop (ID របស់ Contaiter) Stop container តាមរយៈ ID
docker excec -it (ID របស់ Contaiter) ចូលទៅកាន់ Container តាមរយៈ ID
docker container rm (ID របស់ Contaiter) Delete container តាមរយៈ ID

About

Docker ជា platform ប្រើដើម្បី developing, shipping, and running applications.